Home
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី សម្ពោធសមិទ្ធផលនានា បើកវគ្គថ្នាក់វិក្រឹត្យការ គ្រូពេទ្យមធ្យមយោធាជំនាន់ទី៦ «សមាហរណកម្ម» និងប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់វគ្គសិក្សា

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី សម្ពោធសមិទ្ធផលនានា បើកវគ្គថ្នាក់វិក្រឹត្យការ គ្រូពេទ្យមធ្យមយោធាជំនាន់ទី៦ «សមាហរណកម្ម» និងប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់វគ្គសិក្សា

នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី សម្ពោធសមិទ្ធផលនានា បើកវគ្គ ថ្នាក់វិក្រឹត្យការគ្រូពេទ្យមធ្យមយោធាជំនាន់ទី៦ «សមាហរណកម្ម» និងប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់វគ្គសិក្សា នៅទីតាំងផ្ទាល់របស់វិទ្យាស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្តស់បំផុតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ។
និស្សិតជ័យលាភីដែលបានចូលក្នុងពិធីនេះ មាននិស្សិតកម្រិតវេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រគិលានុបដ្ឋាកបន្ត បរិញ្ញាបត្រឆ្មបបន្ត បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និង
បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍។
បន្ទាប់ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីកម្ពស់៤ជាន់ និងកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទបានថ្លែងសន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីវិទ្យាស្ថាន។
ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនាបានគូសបញ្ជាក់ថានៅក្នុងរយៈពេលជាង៤៤ឆ្នាំនេះសាលាពេទ្យយោធា បច្ចុប្បន្នប្រែក្លាយជាវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍន៍ រីកចម្រើនគួរកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ រឹង តាមរយៈការកសាងហេដ្ឋារចសម្ព័ន្ធ និងលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកងទ័ព រួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ សម្តេចពិជ័យសេនាក៏បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើន។
ជាទីបញ្ចប់ សម្តេចពិជ័យសេនាបានអញ្ជើញចែកសញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតជ័យលាភី៕

បញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី

កាត់ខ្សែបូរសម្ភោធសមិទ្ធផលនានា

ពិធីបំពាក់គ្រឿងឥស្សរិយយស ជូននាយកវិទ្យាស្ថាន និង សាស្រ្តាចារ្យរបស់វិទ្យាស្ថាន

ចែកសញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតជ័យលាភី

Leave a Comment

*

*