Home
មហាវិទ្យាល័យទន្តវទនសាស្ត្រ

មហាវិទ្យាល័យទន្តវទនសាស្ត្រ

មហាវិទ្យាល័យទន្តវទនសាស្រ្ត និងគ្លីនិកទន្តសាស្ត្រ នៃ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភម បង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១២ ដែលមានរយៈពេលបណ្ដុះបណ្ដាល ៧ឆ្នាំ ក្នុងនោះមានការសិក្សាទ្រឹស្ដី ចុះធ្វើកម្មសិក្សានៅគ្លីនិកមហាវិទ្យាល័យទន្តវទនសាស្ត តាមមន្ទីរពេទ្យទូទាំងរាជធានី ខេត្ត និងទស្សនកិច្ចសិក្សា នៅក្រៅប្រទេសផងដែរ។

ចក្ខុវិស័យ

ជាថ្នាលបណ្តុះបណ្តាលវិស័យទន្តសាស្ត្រដែលទទួលស្គាល់ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិហើយជា មជ្ឈដ្ឋានមួយដែលគ្រូ និស្សិត មន្ត្រី និងបុគ្គលិកសុទ្ធតែខិតខំនាំមកនូវឧត្តមភាពក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និងផ្តល់សេវាសាធារណៈ

បេសកកម្ម

ធ្វើឲ្យសុខភាពមាត់ធ្មេញប្រជាជនកម្ពុជាកាន់តែប្រសើរឡើងតាមរយៈ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តល់ការបណ្តុះបណ្តាលទៅតាមនិយាមជាតិ និងអន្តរជាតិ

គោលការណ៍ជាមគ្គទេសក៍

ថ្នាក់ដឹកនាំ បុគ្គលិក និស្សិត មហាវិទ្យាល័យទន្តវទនសាស្ត្រនៃ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ប្រកាន់ភ្ជាប់នូវគោលការណ៍ជាមគ្គទេសក៍ ខិតខំអនុវត្តភារកិច្ចឲ្យអស់ពីសមត្ថភាព ឧត្ដមភាព និងគុណភាព ប្រកបដោយគណនេយ្យភាព តម្លាភាព និង ក្រមសីលធម៌វិជ្ជាជីវៈ តាមឋានានុក្រម ។

ធនធានមនុស្ស

មហាវិទ្យាល័យទន្តវទនសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ. មានគ្រូបង្រៀន គ្រូបង្ហាត់ ការអនុវត្ត និងគ្រូណែនាំកម្មសិក្សាជាតិ និងអន្តរជាតិដែលមានឋានៈជាសាស្ត្រាចារ្យ ទន្តបណ្ឌិតឯកទេស ទន្តបណ្ឌិត ដែលបង្រៀនពេញម៉ោង និងក្រៅម៉ោង ប្រកបដោយបទពិសោធន៍ខ្ពស់ ដើម្បីផ្តល់ចំណេះដឹង ជំនាញ និងឥរិយាបទតាមកម្មវិធីសិក្សាដល់និស្សិត ។

សាលបង្ហាញត្រាប់ បណ្ណាល័យ និងកម្មសិក្សា

មហាវិទ្យាល័យទន្តវទនសាស្ត្រមានសាលបង្ហាញត្រាប់នៅក្នុងវិទ្យាស្ថាន និងអង្គភាពពាក់ព័ន្ធ កម្មវិធីសិក្សា ដើម្បីទទួលនិស្សិតសម្រាប់បណ្តុះបណ្តាល ប្រកបដោយគុណភាព និងអាចឲ្យនិស្សិតស្រាវជ្រាវទាក់ទងនឹង ទស្សនាដ្តីវិទ្យាសាស្ត្រ និងសៀវភៅល្បីៗនានាទូទាំងសាកលលោកដោយឥតគិតថ្លៃ។

ការស្រាវជ្រាវ និងចុះសហគមន៍

មហាវិទ្យាល័យទន្តវទនសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ. មានគម្រោងស្រាវជ្រាវ ដែលផ្ដោតលើតម្រូវការបច្ចុប្បន្នភាព សុខភាព មាត់ ធ្មេញនៅកម្ពុជាទាក់ទងនឹងប្រធានបទជម្ងឺមាត់ធ្មេញ របស់កុមារនិងប្រជាជននៅជនបទដោយជម្រុញឲ្យមានការចូលរួមពីនិស្សិត មហាវិទ្យាល័យទន្តសាស្ត មានគម្រោងចុះសហគមន៍ដើម្បីផ្តល់សេវាការពារព្យាបាលសុខភាព មាត់ ធ្មេញដោយឥតគិតកម្រៃដល់ ប្រជាជនក្នុងសហគមន៍នានា ដើម្បីជាឱកាសសិក្សារបស់និស្សិតទន្តសាស្ត្រនៃវិទ្យាស្ថានផងដែរ។

កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ

មហាវិទ្យាល័យទន្តវទនសាស្ត្រនៃ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម មានដៃគូក្នុងស្រុក និងដៃគូ អន្តរជាតិ ដែលស្ថិតនៅអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាស៊ីដើម្បីអនុញ្ញាតិឲ្យមានការផ្លាស់ប្ដូរកម្មវិធីសិក្សា និងការសិក្សា និស្សិត គ្រូបង្ហាត់សម្រាប់ធានាឲ្យកាន់តែប្រសើរឡើងនូវគុណភាពសិក្សា បណ្តុះបណ្តាល របស់មហាវិទ្យាល័យទន្តវទនសាស្ត្រ។