Health Science Institute’s Hospital was established in 1979 after the country was liberated from the Khmer Rouge regime under the guise of a hospital for the purpose of treating soldiers after the Read More about “Hospital”…



នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីការពារសារណាជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្ដាល ជំនាន់ទី៥ ចំនួន២ក្រុម។
ក្រុមនិស្សិតទាំង២ក្រុមបានធ្វេីសារណាពីប្រធានបទ៖
១-ចំណេះដឹង និងការអនុវត្តទាក់ទងនឹងការបរិច្ចាគឈាមរបស់និស្សិតថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទឆ្នាំ២០២៥។
២-ការសិក្សាអំពីលក្ខណៈវិទ្យាសាស្ត្រ និងរោគសញ្ញានៃអ្នកជំងឺរបេងសួតនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ឆ្នាំ២០២៥។



និស្សិតទាំង២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោកអនុបណ្ឌិត ឃុន កុមារ, លោកសាស្ត្រាចារ្យជំនួយ ចាន់ ថារិទ្ធ ជាគណៈមេប្រយោគ និងលោកវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាសមាជិក ក្នុងកម្មវិធីការពារសារណានេះ។
ជាការពិតណាស់កម្មវិធីសារណាគឺជាកម្មវិធីតម្រូវនៃកម្មវិធីសិក្សាក្រសួងសុខាភិបាលកម្ពុជាដេីម្បីបញ្ចប់ការសិក្សាដោយជោគជ័យ។
Leave a Comment