Home
ពិធី​ការពារ​សារណា​របស់​និស្សិត​ថ្នាក់​បរិញ្ញាបត្រគិលានុបដ្ឋាក​បែប​ពាក់កណ្ដាល​ ជំនាន់ទី៥

ពិធី​ការពារ​សារណា​របស់​និស្សិត​ថ្នាក់​បរិញ្ញាបត្រគិលានុបដ្ឋាក​បែប​ពាក់កណ្ដាល​ ជំនាន់ទី៥

នាព្រឹកថ្ងៃទី២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ មហាវិទ្យាល័យ​ថែទាំវេជ្ជសាស្ត្រ​-អមវេជ្ជសាស្ត្រ​ នៃ​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ បាន​រៀបចំ​កម្មវិធី​ការពារ​សារណា​ជូនដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក​បែប​ពាក់កណ្ដាល​ ជំនាន់ទី៥​ ចំនួន២ក្រុម។

ក្រុម​និស្សិត​ទាំង២ក្រុម​បានធ្វេី​សារណា​ពីប្រធានបទ៖

១-​ចំណេះ​ដឹង​ និង​ការអនុវត្ត​ទាក់ទង​នឹងការ​បរិច្ចាគ​ឈាម​របស់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ នៅ​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ កងយោធពលខេមរភូមិន្ទឆ្នាំ២០២៥។
២-ការ​សិក្សា​អំពី​លក្ខណៈ​វិទ្យាសាស្ត្រ​ និងរោគ​សញ្ញា​នៃអ្នក​ជំងឺ​របេងសួតនៅ​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ​-សូវៀត​ ឆ្នាំ២០២៥។

និស្សិត​ទាំង២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោក​អនុបណ្ឌិត​ ឃុន​ កុមារ​, លោក​សាស្ត្រាចារ្យ​ជំនួយ​ ចាន់​ ថារិទ្ធ​ ជា​គណៈមេប្រយោគ​ និងលោក​វេជ្ជបណ្ឌិត​ឯកទេស​ ឃឹម​ អូណែត​ ជា​សមាជិក​ ក្នុង​កម្មវិធី​ការពារ​សារណា​នេះ។

ជាការ​ពិតណាស់​កម្មវិធី​សារណា​គឺជា​កម្មវិធី​តម្រូវនៃកម្មវិធីសិក្សា​ក្រសួង​សុខាភិបាល​កម្ពុជា​ដេីម្បី​បញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យ​។

Leave a Comment

*

*