Home
មហាវិទ្យាល័យឱសថសាស្ត្រ

មហាវិទ្យាល័យឱសថសាស្ត្រ

មហាវិទ្យាល័យឱសថសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានចាប់កំណើតនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន។

វត្ថុបំណង

មហាវិទ្យាល័យឱសថសាស្រ្តជាថ្នាលបណ្តុះបណ្តាលដល់អ្នកសិក្សាឲ្យទទួលបាននូវចំណេះជំនាញ និងមាន សមត្ថភាពយ៉ាងពិតប្រាកដដែលអាចជឿជាក់និងទទួលយកបានដោយអនុលោមទៅតាមយុទ្ធសាស្ត្រកំណត់ ដោយក្រសួងសុខាភិបាល។

ចក្ខុវិស័យ

មហាវិទ្យាល័យឱសថសាស្ត្រមានគោលដៅសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សឲ្យមានសមត្ថ ភាពគ្រប់គ្រាន់និងជំនាញច្បាស់លាស់ រួមទាំងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវដើម្បីរក្សាបាននូវកិត្យានុភាព លើវិស័យសុខាភិបាល។

បេសកកម្ម

បណ្តុះបណ្តាលនិស្សិតទាំងអស់ដែលបានចូលមកសិក្សានឹងទទួលបាននូវប្រសិទ្ធភាពអាជីពពិតប្រាកដក្នុង សង្គមគ្រួសារ និងជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។

កម្មវិធីសិក្សា

មហាវិទ្យាល័យឱសថសាស្ត្រអនុវត្តតាមកម្មវិធីសិក្សាថ្នាក់ជាតិ និស្សិតត្រូវចំណាយពេលបណ្តុះបណ្តាល រយៈពេល៥ឆ្នាំ ក្នុងនោះមានការសិក្សាទ្រឹស្ដី និងចុះធ្វើកម្មសិក្សាតាមរោងចក្រសហគ្រាសផលិតឱសថ និងទស្សនកិច្ចសិក្សា នៅក្រៅប្រទេសផងដែរ ។

ទស្សនវិស័យ

មហាវិទ្យាល័យឱសថសាស្រ្តបានធ្វើការដឹកនាំគ្រប់ប្រភេទនៃអ្នកសិក្សាទាំងអស់គ្រប់ស្រទាប់វណ្ណៈធ្វើ យ៉ាងណាឲ្យពួកគាត់ឈានឆ្ពោះទៅរកគោលដៅជ័យជម្នះ។

ការងារទំនាក់ទំនងជាតិ និងអន្តរជាតិ

  • ទំនាក់ទំនងជាតិ៖ ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរពេទ្យជាតិ សាកលវិទ្យាល័យ វិទ្យាសាស្ត សុខាភិបាល រោងចក្រសហគ្រាសផលិតឱសថ មន្ទីរពិសោធន៍ជាតិ ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធ។
  • ទំនាក់ទំនងអន្តរជាតិ៖ មានកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកងទ័ពប្រជាជនវៀតណាម។

គោលការណ៍ជាមគ្គុទេសក៍៖

  • ខិតខំបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព
  • បង្កើតនូវធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលនិងការលើកកម្ពស់ការសិក្សាបន្ដឧត្តមភាពនិង គុណភាព។
  • ប្រតិបត្តិការងារប្រកបដោយ តម្លាភាពនូវក្រមសីលធម៌វិជ្ជាជីវៈ និងភាពទទួលខុសត្រូវ តាមឋានានុក្រម។