មន្ទីរពេទ្យ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ក្រោយពេល ប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ក្រោមរូបភាពគិលានដ្ឋាន ក្នុងគោលដៅពិនិត្យព្យាបាលកងទ័ព ក្រោយពីសាលាមធ្យមសិក្សាពេទ្យយោធា ប្រែក្លាយទៅជាវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម មក គិលានដ្ឋានក៏បានក្លាយជាមន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។
បន្តពង្រឹងពង្រីកសមត្ថភាពក្នុងទិសដៅប្រែក្លាយជាមន្ទីរពេទ្យសាកលវិទ្យាល័យ (UNIVERSITY HOSPITAL) ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។