Home
ឆ្នាំសិក្សាមូលដ្ឋាន

ឆ្នាំសិក្សាមូលដ្ឋាន

ប្រវត្តិ

ការិយាល័យបណ្តុះបណ្ដាលថ្នាក់មូលដ្ឋានត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងការពារ ជាតិនៅថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០០៨ ដោយមានការទទួលស្គាល់ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋានពី ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០ នឹងយោងសេចក្តីសម្រេចឱ្យ ដំណើរការបណ្តុះបណ្ដាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយគណៈកម្មាធិការជាតិទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។

បេសកកម្ម

ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាននៃ វ.វ.ស ធ្វើការបណ្តុះបណ្ហាលនូវមុខវិជ្ជា៖ ជីវគីមី គីមីវិទ្យា សុខភាពសាធារណៈ ភ្នាក់ងារចម្លងរោគ ជីវវិទ្យា អំប្រ៊ីយូវិទ្យា កាយវិភាគវិទ្យា ប្រវត្តិវិទ្យា ប្រជាសាស្ត្រ ភាសាបារាំង អង់គ្លេស ដើម្បីឱ្យនិស្សិតទទួលបាននូវចំណេះដឹងមូលដ្ឋាននិងទទួលបាននូវ វិញ្ញាបនបត្រមូលដ្ធានជាមុនសិន មុននឹង ឈានចូលទៅសិក្សានៅតាមមហាវិទ្យាល័យ ដែលខ្លួន បានប្រឡងជ្រើសឺរើស។

គោលដៅ

ដេប៉ាតឺម៉ង់ ឆ្នាំសិក្សាមូលដ្ឋានធ្វើការបណ្តុះបណ្ដាលនិស្សិតដែលបានប្រឡងជាប់ថ្នាក់ជាតិនូវ ចំណេះដឹង មូលដ្ឋានដែលធ្វើឱ្យពួកគេតំម្រង់ទិសឱ្យត្រូវជំនាញដើម្បីទទួលបាននូវសមត្ថភាពក្នុង ការបន្តការសិក្សាក្នុងវិស័យ សុខាភិបាល ដែលបានបណ្តុះបណ្ដាលក្នុង វ.វ.ស ដូចជា មហាវិទ្យាល័យ វេជ្ជសាស្រ្ត ឪសថសាស្ត្រ ទន្តវទនសាស្ត ។

វត្ថុបំណង

គោលការណ៍ជាមគ្គទេសក៍៖ មហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម
ប្រកាន់ភ្ជាប់នូវគោលការណ៍ជាមគ្គទេសក៍ដូចខាងក្រោម

ផែនការសកកម្មភាព

វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ជាគ្រឹះស្ថានឧត្តមសិក្សាដែលធ្លាប់បានបណ្តុះបណ្ដាល វិស័យសុខាភិបាលតាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ន ដោយមានសម្ព័ន្ធភាពជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រោងចក្រសហគ្រាសផលិត ឱសថ មន្ទីរពេទ្យ ទូទាំងរាជធានីខេត្ត ព្រមទាំង អគារសិក្សា សម្ភារៈឧបទេសបរិក្ខារ និងធនធាន សាស្ត្រាចារ្យ គ្រូបង្រៀន ពិសេស ឆ្នាំសិក្សាមូលដ្ឋាន ធ្លាប់បានបណ្តុះបណ្ដាលនិស្សិតចាប់ពីឆ្នាំ២០០៩រហូតដល់បច្ចុប្បន្នបាននិស្សិត ចំនួន៨៥៣នាក់។